ជនបរទេសបេីករថយន្ដជួបគ្រោះថ្នាក់ចរាចរណ៍​រថយន្តបុករថយន្តរួចជ្រុលបន្តទៅបុកផ្ទះប្រជាពលរដ្ឋ និងបន្តទៅបុកថយន្តនៅក្នុងផ្ទះ១គ្រឿងបន្ថែម​ទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ នៅថ្ងៃព្រហស្បតិ៍ ១២កើ​ត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសក​រាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧ​ស​ភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេ​ខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៧-​១​៨ ត្រង់ចំណុភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រថយន្ត១គ្រឿងម៉ាកFORD RANGER XLT ពណ៌ស ផ្លាកលេខ ភ្នំពេញ 2​B​N- 2460 បើកបរដោយឈ្មោះ អ៊ូក ចិនស៊ីញ សញ្ជាតិចិន​ ភេទប្រុ​ស អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងរោងចក្រ ត្រូវបានរថយន្តបុក ម៉ាកHY​UNDAI MIGHTY ផ្លាកលេខ ភ្នំពេញ 3B-0373 បើកបរដោយឈ្មោះ សំ ង៉ែត ភេទ ប្រុស អាយុ​៣៩ឆ្នាំ ស់នៅភូមិបឹង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេតកំពង់ស្ពឺ បើកបរ​មកពីទិសខាងជើងទៅទិសខាង​ត្បូ​ងរួចរថយន្តបានជ្រុលបន្តទៅបុកចូលតូបជួសជុលម៉ូត​ ឈ្មោះ នា​ង ចន្រ្ទា ភេទប្រុស អាយុ៤៤ ឆ្នាំ ភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី (ប​ណ្ដាលឲ្យខូចខាតម៉ូតូអស់ចំនួន ១០​គ្រឿង និងសំយ៉ាបតូប​) រួចបាន​បន្តទៅបុករថយន្តមួយគ្រឿងម៉ាក​ស្តារិច ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេ​ញ 2F-7623​ ដែលចតទុកនៅ​មុខផ្ទះ។

បច្ចុប្បន្ន​សមត្ថកិច្ចនគរបាលចរាចរ​ណ៍​ស្រុកបានអនុវត្ដការងារជំនាញ​និងបាន​បញ្ជូនមធ្យោបាយមកអធិ​កា​រដ្ឋាននគរបាលស្រុកគងពិសី​ចា​ត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print