មន្រ្តីពាក់ព័ន្ធក្នុងសង្កាត់បឹងកក់ទី២ខណ្ឌទួលគោកជួយមើលផ្លូវកៅស៊ូមួយខ្សែនៅខាងជើងនិងខាងលិចក្បែរនិងរង្វង់មូលទួលគោកផង

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវកៅស៊ូមួយខ្សែនៅខាង ជើងរង្វង់មូលទួលគោក និងផ្លូវនៅខាងលិចក្បែររង្វង់មូលទួលគោកនោះដែរកំពុងរងការខូចខាតក្រហេងក្រហូងដូចរន្ធបាយខុំទៅហើយដោយកន្លែង ខ្លះត្រូវបានចាក់ បំពេញដោយកម្ទេចថ្ម និងកន្លែងខ្លះត្រូវ ម្ចាស់ផ្ទះនៅក្បែរនោះចាក់ បំពេញដោយ ស៊ីម៉ងត៍ ។ ដូច្នេះប្រជាពលរដ្ឋអ្នកដំណើរ ក៏ដូនជារស់នៅអមសងខាងផ្លូវនេះ សំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ មេត្តាជួយចុះពិនិត្យមើល ផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរទៅជាថ្លុកក្របីតទៅទៀត ។

កន្លែងដែលរងការខូចខាតនេះគឺផ្លូវលេខ២៨៩នៅខាងជើងរង្វង់មូលទួលគោក និងផ្លូវលេខ៦០៨នៅខាងលិចក្បែររង្វង់មូល ទួលគោក ស្ថិតនៅក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវ ទាំង២នេះចាប់ខូចជាយូរមកហើយ ដោយ កាលពីមុនមានជង្ហុកតូចទេ តែឥឡូវនេះជង្ហុកចាប់រីកធំបន្តិចម្តងៗបើមិនមានការជួសជុលនោះទេផ្លូវនេះនឹងខូចកាន់តែខ្លាំងទៅៗហើយ ។ ចំពោះផ្លូវខូចនេះដែរគេឃើញតែប្រជាពលរដ្ឋយកកម្ទេចថ្ម និងចាក់ សីុម៉ងត៍បំពេញនៅកន្លែងខ្លះ ដើម្បីកុំឲ្យពិបាកក្នុងការធ្វើដំណើរ ។ លើសពីនេះទៀត មន្រ្តីជំនាញខណ្ឌឬមន្ទីរសាធារណការរាជធានីភ្នំពេញមិនដែលយកចិត្តដាក់ចុះមក ត្រួតពិនិត្យរឿងនេះឡើយ គឺទុកឲ្យផ្លូវខូច ក្លាយជាជង្ហុក ក្រហេងក្រហូងធ្វើឲ្យប្រជា ពលរដ្ឋធ្វើដំណើរឆ្លងកាត់ពិបាកខ្លាំង ណាស់ ។

ប្រជាពលរដ្ឋសំណូមពរដល់សាលា រាជធានីភ្នំពេញ ជាពិសេសសាលាខណ្ឌ ទួលគោក និងមន្ទីរសាធារណការរាជធានី ភ្នំពេញ មេត្តាចុះទៅពិនិត្យមើលនិងធ្វើការ ជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវ មួយខ្សែនេះខូចធ្ងន់ធ្ងរទៅជាថ្លុកក្របីអី ៕

b1-2 b1-2 b1-5 b1-4 b1-1 b1-3 b1-1

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print