អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​៖ អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់​ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ ពីមេ ២៥

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញអំពីបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា (រឿងរដ្ឋប្បវេណី ១៩ សំណុំរឿង និងព្រហ្មទណ្ឌ ៣២ សំណុំរឿង) និងបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) លើលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. និងអ្នកស្រី ឡេង ចាន់ណា និងបក្សពួក។ អ្នកស្រី ឡេង ចាន់ណា – ចាន់ ឃិន – ផុន សាមាន ទទួលស្គាល់​ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការ​ប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នក​ដែលបា​នចំណាយប្រាក់វិនិយោគ។

ការបង្ហាញបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១០ អាណត្តិទី៤ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។

សូមជម្រាបថា ចៅក្រម​ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី​ ឡេង ចាន់ណា និងបក្ខពួក​ ២នាក់​ទៀត នៅ​ពន្ធនាគារ​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសឆបោ​ក​មាន​ស្ថាន​ទម្ងន់ទោស ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ និងសម្អាតប្រាក់។

អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ទៅ​តាមដីកាបញ្ជា​ឱ្យចូលខ្លួន​របស់​តំណាង​អយ្យការអមសាលាដំបូងខេត្ត ដោយផ្អែក​​តាមបណ្តឹង​របស់​ប្រជាពលរដ្ឋ។

យោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា​ បន្ទាប់ពីបាន​សួរចម្លើយជនត្រូវចោទ ​ពិនិត្យភស្តុតាង​ក្នុងសំណុំរឿង ព្រមទាំងការ​ពិចារណាលើអង្គហេតុ និងអង្គច្បាប់​រួចមក ចៅក្រមស៊ើបសួរបានសម្រេច​ឃុំខ្លួន​ជនត្រូវចោទទាំង៣រូប ដាក់ពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ 

សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះ ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន»។

ជនត្រូវចោទទាំង៣នោះ រួមមាន អ្នកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ មានងារជាឧកញ៉ា និងជាអ​គ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក, លោក ចាន់ ឃីន​ អាយុ ៣០ឆ្នាំ និងលោក ផិន សាមាន​ អាយុ ៣១ឆ្នាំ​​ ត្រូវបាន​​ចោទ​ប្រកាន់​ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការ​ចាត់តាំង)» តាមមាត្រា ៣៧៧ និង៣៨០ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលា​ដំបូងខេត្ត។

...

គួរជម្រាបជូនថា​ កាលពីនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤​កន្លងទៅ​ សម្ដេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី ក៏​បានចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print