ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន២៤នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន០៥ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ÷អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញ មុខជនសង្ស័យ២៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ០៥ករណីផ្សេងគ្នា ដែលកម្លាំងជំនាញបង្ក្រាបបាន។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលើមានការសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដង្កោ ដូចខាងក្រោម៖

ករណីទី០១ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភ្លើងស្តប់ទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០នាទី និងហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ផ្លូវ
បេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១:៥៧នាទី។

ករណីទី០២: អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌ័ពោធិ៍សែនជ័យ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២:១០នាទី។

ករណីទី០៣: ឆបោកមានស្ថានទម្ងន់ទោស (បន្លំយកប្រាក់ដោយមានការចាត់តាំង) ប្រព្រឹត្តនៅចំណុចផ្ទះលេខផ្ទះលេខ ៩២A
ផ្លូវលេខC១១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ។

ករណីទី០៤: ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦។

ករណីទី០៥ ប៉នប៉ងឃាតកម្ម ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៤១B ភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ
២០២៦ វេលាម៉ោង០១:២០នាទី។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print