នៅថ្ងៃនេះ ! នៅថៃ ផ្ទះ សាលារៀន និង ផ្សារ នៅក្នុងខេត្តមួយនៅថៃ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ប្រទេសថៃ៖ ជំនន់ទឹកភ្លៀងយ៉ាងគំហុកហូរធ្លាក់ ពីភ្នំដយឃុនតាន់ (Doi Khun Tan) បានវាយប្រហារស្រុកហាងឆាត (Hang Chat) នៅក្នុងខេត្តឡាំប៉ាង (Lampang) ប្រទេសថៃ នៅព្រឹកថ្ងៃ សុក្រនេះ ដោយបានបង្កឱ្យលិចលង់លំនៅឋាន សាលារៀន ផ្សារ វត្តអារាម និងផ្លូវថ្នល់សំខាន់ៗជាច្រើនខ្សែ។

គ្រោះទឹកជំនន់នេះ បានជះឥទ្ធិពល និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ នៅក្នុងតំបន់បានសម្តែងការមិនពេញចិត្ត និងរអ៊ូរទាំថា គ្រោះមហន្តរាយទឹកជំនន់ដ៏រ៉ាំរ៉ៃនេះ តែងតែកើតឡើងជារៀងរាល់ឆ្នាំ បើទោះបីជាមានការសន្យាម្តងហើយម្តងទៀតពីសំណាក់អាជ្ញាធរថៃ ក្នុងការចុះដោះស្រាយបញ្ហានេះក៏ដោយ ។ គ្រោះធម្មជាតិ មិនអាចរារាំងបានឡើយ ជាពិសេសប្រទេសថៃ ទទួលបាននូវជំនន់ទឹកភ្លៀង គ្រោះធម្មជាតិ ញឹកញាប់បំផុត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print