ព័ត៌មានបឋម៖ផ្អើលទាំងថ្ងៃត្រង់ ករណីអគ្គិភ័យឆាបឆេះសន្ធោសន្ធៅនៅរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត២ សង្កាត់ច្រកម្ទេសក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ កម្មករ និយោជិត និងប្រជាពលរដ្ឋហើយបាន រាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់ បន្ទាប់ពីមាន ករណីអគ្គិភ័យឆាបឆេះសន្ធោសន្ធៅនៅរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត២ ក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងម៉ោងប្រមាណ១១ព្រឹក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ មាន ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត២ ក្នុងភូមិព្រៃផ្ដៅសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ រួមមានកងកម្លាំងនគរបាល ប៉េអឹម និងក្រុមពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់មិនឲ្យអណ្តាតភ្លើងរាលដាលទៅកាន់រោងចក្រនៅជិតខាង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា អណ្តាតភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មៅហុយឡើងយ៉ាងខ្លាំង ខណៈកម្មករត្រូវបានជម្លៀសចេញទៅកាន់ទីមានសុវត្ថិភាពភ្លាមៗ។

មកទល់ពេលនេះ សមត្ថកិច្ចកំពុងបន្តប្រតិបត្តិការពន្លត់ និងស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះ ខណៈព័ត៌មានអំពីទំហំនៃការខូចខាត និងអ្នករងគ្រោះ មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ សូមជៀសវាងចូលទៅកាន់តំបន់កើតហេតុ ដើម្បីបង្កភាពងាយស្រួលដល់កម្លាំងជំនាញក្នុងការបំពេញភារកិច្ចផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print