លោក ហ៊ុន ម៉ានី ៖ សម្រាប់ការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌសម្រាប់រដ្ឋលេខាធិការកិច្ចការព្រំដែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ ព្រឹកមិញនេះ ខ្ញុំបានទទួលព័ត៌មានពាក់ព័ន្ធទៅនឹងការបង្ហោះជាសាធារណៈអំពីបេក្ខភាពដែលនឹងត្រូវចូលរួមតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌសម្រាប់រដ្ឋលេខាធិការកិច្ចការព្រំដែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក។

លោកបន្តថា ៖ ក្រោយបានពិភាក្សា ក្នុងនាមជាប្រធានគណៈកម្មការដឹកនាំការប្រឡង ខ្ញុំបានសម្រេចនិងណែនាំទៅក្រុមការងារបច្ចេកទេស ដើម្បីធ្វើការកែសម្រួលឱ្យបានឆាប់បំផុតសម្រាប់បញ្ជីបេក្ខភាពដែលត្រូវចូលរួមតាក់តែងវិញ្ញាសា។ ការសម្រេចដូចនេះ គឺដើម្បីធានាភាពអនាមិកនៃបេក្ខភាពដែលត្រូវមកតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងផង ជាការធានាយុត្តិធម៌សម្រាប់បេក្ខជនប្រឡងទាំងអស់ផង និងការធានាថាប្រព័ន្ធជ្រើសរើសមន្រ្តីស្របតាមនិយាមថ្មីដែលយើងបានអនុវត្ត៥៣ដងរួចមកហើយ នៅតែជាដំណើរក្នុងការជ្រើសរើសផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ពិតប្រាកដ និងជឿទុកចិត្តបាន៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print