កម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងលក់ផលិតផលរួមភេទសិប្បនិមិត្ត ​និង ថ្នាំ សម្រេីប៣ទីតាំង ឃាត់ខ្លួនមនុស្សជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ ៖កម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់ បង្រ្កាប ទី តាំងលក់ផលិតផលរួមភេទសប្បនិមិត្ត និង ថ្នាំសម្រេីប ចំនួន៣ទីតាំងដោយឃាត់មនុស្សជិត១០នាក់ ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ១០យប់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៦ នៅ ចំនុចផ្ទះល្វែងលេខ ៣១៦Dផ្លូវ ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ចំនែក ២ទីតាំងទៀតកម្លាំងមិនអាចប្រាប់បាន ។

ប្រភព ព័ត៌មាន បានអោយ ដឹង ថា ដោយ មាន ការ បង្ហោះ ចែក ចាយ តាម ក្រុម app មួយ ចំនួន ពាក់ព័ន្ធ នឹង ករណី លក់ ផលិតផល រួម ភេទ សប្បនិមិត្ត និង ថ្នាំ សម្រេីប មួយ ចំនួនដែល ផ្ទុយ នឹង ច្បាប់ និង ធ្វើឲ្យ ប៉ះ ពាល់ ដល់ សុខភាព មនុស្ស នៅ យប់ ថ្ងៃ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២៦ កម្លាំង អាវុធ រាជធានីភ្នំពេញ បាន ឆ្មក់ ចូល បង្ក្រាប ទី តាំង ចំនួន ៣ទី តាំង ទី ១ទី ២ មិន បាន ស្គាល់ និង ទី តាំង ទី ៣ នៅ ចំនុច ផ្ទះ ល្វែង ខណ្ឌ ទួលគោក ដោយ ឃាត់ មនុស្ស ចំនួន ប្រុស ស្រី ៩នាក់ និង វត្ថុ តាំង ឧបករណ៍ ពាក់ព័ន្ធ មួយ ចំនួន ផងដែរ ។

ពាក់ព័ន្ធករណីនេះផងដែរកម្លាំងកងរាជអាវុធរាជធានីភ្នំពេញ មិនទាន់អាចបញ្ជាក់ពីឃាត់ខ្លួនចំនួនមនុស្សច្បាស់លាស់នៅ ទេ ខណៈកំលាំងសមត្ថកិច្ចថា លោកកំពុងតែអនុវត្តការងារបន្ត ទៀត៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print