ភ្នំពេញ៖ រោងចក្រផលិតស័ង្កសី កៀបស្នោមួយកន្លែងស្ថិតនៅ ផ្លូវឆេកូ ភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបានបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពី វេលាម៉ោង២និង២០នាទី រសៀលថ្ងៃ ទី២៩ខែឧសភា ឆ្នាំ២០២៦ ។
ម្ចាស់ទីតាំងឈ្មោះ ហុង ប៉ាវម៉េង ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់រោងចក្រ ។
ទីតាំងខាងលេីប្រភេទសំណង់ ថ្មដែកប្រក់ស័ង្កសី ទំហំ ៣០០០ម៉ែត្រការ៉េ ដោយឃ្លាំងទំហំ( ១៥ម៉ែត្រx២៥ម៉ែត្រ)សម្ភារ រួមមាន អុីសុីឡុងចំនួន១០តោន និងម៉ាសុីនផលិតគ្រាប់ជ័រចំនួន ០៤គ្រឿង ។
ក្នុងវង្វង់ប្រតិបត្តិការខាងលេីនេះ ប្រេីប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានី : ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥គ្រឿងស្មើនឹង ៩០ម៉ែត្រគូប ។
រថយន្តអគ្គិភ័យកងពលតូចង៧០ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤គ្រឿងស្មើនឹង ២៤ម៉ែត្រគូប ។
រថយន្តអគ្គិភ័យតម្រួតបទបញ្ជា ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿងស្មើនឹង ០៦ម៉ែត្រគូប ។
រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿងស្មើនឹង ០៦ម៉ែត្រគូប ។
រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក ។
គ្រោះអគ្គិភ័យខាងលេីមិនមានមនុស្សរងរបួសនិងរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡេីយ ដោយពន្លត់ចប់ : នៅម៉ោង ១៥និង២០ នាទីរសៀល នាថ្ងៃខែឆាំ្នដដែល៕ដោយ៖សុខាសែនជ័យ










