សមត្ថកិច្ច​ខេត្តកណ្ដាល​ ឃាត់ខ្លួន​ជនបរទេស៣៨នាក់​ ក្នុងការបង្ក្រាបបទល្មើស Online Scams ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV» ក្នុងភូមិសាស្ដ្រស្រុកលើកដែក

ចែករំលែក៖

ខេត្ត​កណ្ដាល៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រស្រុកលើកដែក ខេត្តកណ្ដាល ដោយចាប់ខ្លួនបានជនបរទេសចំនួន៣៨នាក់។

បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះថា​ ក្នុងប្រតិបត្តិការបង្ក្រាបបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV» ក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ មួយទីតាំងទៀត ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន «មីស្ទើលេង» ក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក។

លោកអភិបាលស្រុក​ បានបញ្ជាក់បន្ថែមថា ការបង្ក្រាបនេះ គឺអនុវត្តស្របតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលដឹកនាំផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល។

គួរបញ្ជាក់ថា​ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ បានប្រកាសជាសាធារណៈតាមបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធករណី Online Scams ហើយអ្នកផ្ដល់ព័ត៌មាន នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន២លានរៀល ព្រមទាំងធានារក្សាការសម្ងាត់ជូនយ៉ាងតឹងរ៉ឹង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print