នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន ០១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន ០១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ច ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម រយ:ពេលចំនួន ០៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចេញប្រតិបត្តិការល្បាតចល័ត និងឈរជើងតាមបណ្តាគោលដៅសំខាន់ៗ ជូននិងនាំក្បួនប្រតិភូកងនាវា ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

សូមបញ្ជាក់ពីលក្ខណៈបច្ចេកទេនាវា÷

– នាវាឈ្មោះ LE QUY DON លេខ២៨៦ (ប្រភេទនាវាក្តោង)

– ទម្ងន់ផ្ទុក    ៧៤៧ tonnes

– បណ្ដោយ   ៦៦ម៉ែត្រ

– ទទឹង         ១០ម៉ែត្រ 

– ជម្រៅទឹក   ៤.៣ម៉ែត្រ

– មាននាវឹកចំនួន១១០នាក់ ដឹកនាំដោយ លោកអនុនាវីឯក TRAN MINH QUANG មេបញ្ជាការនាវា៕

...

ប្រភព ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print