ប្រទះឃើញសពក្នុងរថយន្តក្បែរទីលានចាក់សំរាម ខណ្ឌដង្កោ សង្ស័យជាករណីឃាតកម្ម សមត្ថកិច្ចកំពុងស៊ើបអង្កេត

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសពមនុស្សម្នាក់ស្ថិតនៅក្នុងរថយន្តមួយគ្រឿង ដែលចតទុកនៅក្បែរទីលានចាក់សំរាម ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមព័ត៌មានបឋមពីកន្លែងកើតហេតុ សមត្ថកិច្ចសង្ស័យថា អាចជាករណីឃាតកម្ម ដោយជនរងគ្រោះត្រូវបានសម្លាប់នៅទីតាំងផ្សេង រួចដឹកយកសពមកប្លុងចោលក្នុងរថយន្តនៅចំណុចខាងលើ ដើម្បីបំបាត់ដាន។ 

ទោះជាយ៉ាងណា ការសន្និដ្ឋាននេះនៅមិនទាន់ជាការបញ្ជាក់ផ្លូវការនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមទាំងក្រុមគ្រូពេទ្យកោសល្យវិច័យ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសពនៅកន្លែងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងប្រមូលភស្តុតាង និងពង្រីកការស៊ើបអង្កេត ដើម្បីស្វែងរកតម្រុយពាក់ព័ន្ធ និងឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

...

សូមរង់ចាំការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចជំនាញ ខណៈព័ត៌មានលម្អិតបន្ថែមនឹងត្រូវផ្សព្វផ្សាយនៅពេលក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print