រុស្ស៉ីព្រមានដល់ប្រទេសណាដែលហ៊ានវាយប្រហារលើតំបន់ Kaliningrad

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាប្រទេសរបស់លោកមានមធ្យោបាយគ្រប់បែបយ៉ាងទាំងអស់ ដើម្បីកម្ទេចនរណាក៏ដោយឱ្យតែហ៊ានព្យាយាមវាយប្រហារលើទឹកដី Kaliningrad របស់រុស្ស៉ី។

ការព្រមានបែបនេះរបស់លោក ពូទីន ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរដែលចោទសួរអំពីការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys កាលពីដើមខែឧសភានេះដែលបាននិយាយថាអង្គការ NATO ត្រូវតែបង្ហាញឱ្យទីក្រុងមូស្គូបានឃើញថាខ្លួនមានសមត្ថភាពទម្លុះចូលដែនដី Kaliningrad។
ដោយឡែក ឆ្លើយតបទៅនឹងសំណួរមួយផ្សេងទៀតពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍មួយពីចារកម្មរុស្ស៉ីដែលអះអាងថាអ៊ុយក្រែនបានបញ្ជូនក្រុមអ្នកបញ្ជាដ្រូនទៅកាន់ប្រទេសឡេតូនី លោក ពូទីន បានគូសបញ្ជាក់ឡើងវិញថាទីតាំងណាក៏ដោយដែលបង្កការគំរាមកំហែងដល់រុស្ស៉ី នោះនឹងត្រូវបានចាត់ទុកជាគោលដៅស្របច្បាប់នៃការវាយប្រហារពីទីក្រុងមូស្គូ។
តែទោះជាយ៉ាងណាក៏ដោយ លោក ពូទីនបានបន្ថែមថារុស្ស៉ីនៅតែត្រៀមខ្លួនជានិច្ចដើម្បីបន្តកិច្ចចរចាលើដំណោះស្រាយសន្តិភាពសម្រាប់សង្រ្គាមអ៊ុយក្រែន៕

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print