កម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនមុខ សញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷នាថ្ងៃទី២៩ ខែឧសភា ២០២៦ កម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ២ នាក់ នៅចំណុចភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១/ឈ្មោះ​ ធីម ធូ ភេទប្រុស​ អាយុ​ ២០ឆ្នាំនិង២/ឈ្មោះ សំអាន លីហួរ ភេទស្រី អាយុ១៨ឆ្នាំ អ្នកទាំងពីរនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 ដកហូតវត្ថុតាង÷ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿង ញៀន ១ កញ្ចប់តូច,ទូរស័ព្ទដៃចំនួន ២ គ្រឿង។

លុះនៅម៉ោង ១៤:១៥នាទី កម្លាំងជំនាញបន្តឃាត់ខ្លួនម្នាក់ទៀតឈ្មោះ ស៊ន សុខរឿន (ក្រឹម) ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិតាសាល ឃុំខ្ទុំក្រាំងស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ នៅចំណុចភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

   

ដកហូតវត្ថុតាង៖ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤ កញ្ចប់តូច,ទូរស័ព្ទដៃ ១ គ្រឿង។

សរុបឃាត់មុខសញ្ញាចំនួន ៣ នាក់ ស្រី ១ នាក់។ ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥ កញ្ចប់, ទូរសព្ទដៃចំនួន ៣ គ្រឿង។

ករណីខាងលើជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print