ទេសាភិបាល​ និងគណៈប្រតិភូធនាគារ​កណ្ដាល​ហ្វ្រង់កូហ្វូន​ ចំនួន២៦ប្រទេស​ អញ្ជេីញចូលទស្សនារមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក

ចែករំលែក៖

ខេត្តកំពង់ធំ : ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២៦ ទេសាភិបាល​​ និងគណ:ប្រតិភូធនាគារ​កណ្ដាល​​ហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស​ មកពី អឺរ៉ុប​ មជ្ឈឹមបូព៌ា​ និងអាស៊ី រួមអមដំណើរពីរដោយលោកស្រី ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃកម្ពុជា​ បានអញ្ជើញចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក ដោយទទួលការស្វាគមន៍ពី​ លោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និង​ថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធជាច្រើនរូប។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បី​ស្វែងយល់​អំពី​កិច្ច​អភិរក្ស ការងារជួសជុល នៅប្រាសាទសំខាន់ៗរួមមាន​ ប្រាសាទជ្រៃ​ ក្រុមប្រាសាទសំបូរ​ ក្រុមប្រាសាទយាយព័ន្ធ​ និងក្រុមប្រាសាទតោ​ នៃ​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print