​ស្រ្តីខ្មែរ២នាក់បានស្លាប់ ចំណែក៤នាក់ទៀតរងរបួសធ្ងន់ ដោយជួបគ្រោះថ្នាក់នៅប្រទេសថៃ

ចែករំលែក៖

ប៉ោយប៉ែត៖  ស្ត្រី វ័យក្មេង ២បានស្លាប់  និងមនុស្ស៤នាក់ទៀត រងបួស ធ្ងន់ និងស្រាល គ្រាដែលពលរដ្ឋខ្មែរចំនួន០៦នាក់បានធ្វើដំណើរតាមរថយន្តឈ្នួល ដើម្បីទិញឥវ៉ាន់(សំលៀកបំពាក់) នៅទីក្រុងបាងកក ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ផ្ទុះកង់រថយន្ត នៅចំណុចស្រុកកាប៉ីនបូរី ខេត្តប្រាជីនបូរី ប្រទេសថៃ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៦ ។

យោងតាមសេចក្ដីរាយការណ៍ ពីប្រទេសថៃបានអោយដឹងថាអ្នកស្លាប់ទាំង០២នាក់នោះរួមមាន៖

១-ឈ្មោះម៉ៅ ម៉ូលីកា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្នា សង្កាត់ជ្រៀវ ក្រុង ខេត្តសៀមរាម

២-ឈ្មោះដុក លីដា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ចំណែកអ្នករងរបួសមាន៖

១-ឈ្មោះកេត គន្ធា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ សង្កាត់បឹងទំពុន ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ របួសបាក់ចង្កេះ។

២-ឈ្មោះសុង ពិសី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប របួសភ្នែកឆ្វេង។

៣-ឈ្មោះជា ស៊ុយលី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប របួសជើង។

៤-ឈ្មោះរឹទ្ធ សុលាភ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិមណ្ឌល ឃុំស្វាយដង្គុម ក្រុង ខេត្តសៀមរាប របួសក្បាល ។

អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្រុកកាប៉ីនបូរី ខេត្តប្រាជីនបូរី ប្រទេសថៃ រីឯអ្នកស្លាប់ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ រៀបចំបែបបទបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ។

ប្រភពបញ្ជាក់ថា ចំពោះពលករខ្មែរប្រុស ស្រីទាំង៦នាក់ខាងលើ ដែលជួយ គ្រោះថ្នាក់នោះ មុនកើតហេតុពួកគេបានជិះរថយន្ត ឈ្នួលដើម្បីទៅផ្សារ ទិញសម្ភារប្រើប្រាស់ដូចជាសំលៀកបំពាក់ ក៏ជួបគ្រោះថ្នាក់រថយន្តបែកកង់តែម្ដង ។

ជុំវិញករណីខាងលើនេះ មន្ត្រីទំនាក់ទំនងកម្ពុជា ថៃប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតមិនអាចធ្វើអធិប្បយបានឡើយ ព្រោះទូរសព្ទ័របស់អស់លោកជំនាញ៣នាក់គ្មានការទទួលហៅចូលបាន ។

អ្នកស្រុកលើកឡើងថា បើពិបាកទំនាក់ទំនងបែបនេះ បើពួកគាត់មានបញ្ហាឲ្យសង្ឃឹមអ្នកណា? ៕

wa-3-1 wa-4 wa-1-2 wa-2-1

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print