ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការផ្សារអូរឫស្សី បានសហការជាមួយ កងរាជអាវុធហត្ថខណ្ឌ៧មករា ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីទី២ និងកម្លាំងសមត្ថកិច្ចប្រចាំការនៅផ្សារ អញ្ជើញតំណាងអាជីវករចំនួន៥០នាក់ មកស្នាក់ការផ្សារអូរឫស្សី ជួបសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ឥរិយាបទលក់ដូរ ព្រមទាំងជំរុញឲ្យគាត់ទៅចុះឈ្មោះបោះឆ្នោតផងដែរ៕
ក្នុងឱកាសនោះគណៈកម្មការផ្សារអូរឫស្សីក៏បានអំពាវនាវដល់អាជីវករត្រូវសង្កេតមុខសញ្ញាជនសង្ស័យ គោរពច្បាប់ចរាចរណ៍ និងប្រយ័ត្នភ្លើងផ្សែងជាដើម៕
...
ដោយ៖ ស សម