ខណ្ឌចំនួន៣ចុះធ្វើរដ្ឋបាល ក្នុងពេលតែមួយរកឃើញជនបរទេស្នាក់នៅ៨៩នាក់មានឯកសារត្រឹមត្រូវ និង៧នាក់គ្មានឯកសារគ្រប់គ្រាន់រួចបញ្ជូនទៅផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាល និងការរស់នៅប្រមូលផ្តុំ នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌនីមួយៗ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖ –
១. ខណ្ឌបឹងកេងកង៖ ត្រួតពិនិត្យ បន្ទប់ស្នាក់នៅសរុប ចំនួន៤ទីតាំង ស្មើនឹង ២៥៥បន្ទប់ (រួមមាន៖ ទី១. អាគារស្នាក់នៅរួម និងមន្ទីរពេទ្យធ្មេញស្តង់ដារ ស្ថិតនៅអគារលេខ ១២C ផ្លូវលេខ ៥៧ ភូមិ ៦ សង្កាត់បឹងកេងកងទី១ ទី២. បន្ទប់ជួល នៅអគារលេខ ០២A ផ្លូវលេខ ១៥៩ ភូមិ៥ សង្កាត់អូឡាំពិក ទី៣. ផ្ទះជួល លេខ៩AB ផ្លូវលេខ២៨៨ ភូមិ៦ សង្កាត់បឹងកេងកងទី២ និងទី៤. បន្ទប់ជួលលេខ ៣៤C ផ្លូវលេខ ៣៧៦ ភូមិ៤ សង្កាត់បឹងកេងកងទី៣) រកឃើញជនបរទេស សរុប១៥៤នាក់/ស្រី១៧នាក់ ស្មើនឹង១៤សញ្ជាតិ ក្នុងនោះ ជនបរទេសដែលគ្មានលិខិតឆ្លងដែនចំនួន១២នាក់ និងទិដ្ឋា ការ ហួសសុពលភាពចំនួន ៣នាក់។
២.ខណ្ឌ ពោធិ៍សែនជ័យ៖ បានចុះត្រួតពិនិត្យទីតាំងរោងចក្រផលិតសង្កសី ស្ថិតនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង មាន៤ អគារ មានបន្ទប់ស្នាក់នៅសម្រាប់កម្មករចំនួន ៣៨បន្ទប់ រកឃើញជនបរទេសសរុបចំនួន ២៧នាក់ (មាន២ សញ្ជាតិ) ក្នុងនោះមានជនបរទេសចំនួន ១នាក់ ស្នាក់នៅដោយគ្មាន ឯកសារត្រឹមត្រូវ។
៣.ខណ្ឌមានជ័យ ៖ បានចុះត្រួតពិនិត្យចំនួន ៣ទីតាំង (រួមមាន៖ ទី១. អគារខុនដូរម៉ារីថាម ៣៤ជាន់ ស្ថិតនៅផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ទី២. សណ្ឋាគារអាយលី ឈិញសី ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម និងទី៣ អគារខុនដូរ និងសណ្ឋាគារ VERSAILES SQUARE ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ) រកឃើញជនបរទេសសរុបចំនួន់៥០នាក់ មាន៤សញ្ជាតិ ដោយក្នុងនោះ មានជនបរទេសចំនួន ៣នាក់ បានស្នាក់នៅសណ្ឋាគារអាយលី ឈិញសី ស្នាក់នៅពុំមាន ឯកសារត្រឹមត្រូវ។ ក្រោយការត្រួតពិនិត្យ ជនបរទេសដែលគ្មាន ឯកសារស្នាក់នៅត្រឹមត្រូវ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕. ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print