ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ មន្ត្រីនគរបាល មន្ត្រីកងអាវុធហត្ថ និងអ្នកពាក់ព័ន្ធគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ

ចែករំលែក៖

ខេត្តកំពត៖​ បើយោងតាមការអះអាងរបស់​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត​ បានបញ្ជាក់​នៅលើបណ្ដាញសង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកនៅថ្ងៃទី៣​០​ ខែឧសភា​ ឆ្នាំ​២០២៦នេះថា៖​ មន្ត្រីនគរបាល មន្ត្រីកងអាវុធហត្ថ និងអ្នកពាក់ព័ន្ធគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ។

លោកឧត្តមសេនីយ៍ទោ​ ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់យោងតាមបណ្តាញសង្គមហ្វេកប៊ុកផ្លូវការ ថា ចំពោះករណីពាក់ព័ន្ធចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាស៊ីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមកករណីខាងលើនេះត្រូវបាន ផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ។

តបជាមួយសំណួរសួរថា ហេតុអ្វីមិនបង្ហាញមុខ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ពន្យល់ថា ករណីនេះត្រូវបន្តនិតិវិធីជាបន្តបន្ទាប់ទៀត គ្មានអ្វីដែលត្រូវលាក់បាំងនិងការពារចំពោះបុគ្គលដែលល្មើសច្បាប់ និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកំលាំងនគរបាលជាតិនោះទេ។

លោកសង្កត់ធ្ងន់ថា “ករណីនេះ ត្រូវបន្តនិតិវិធីជាបន្តបន្ទាប់ទៀត គ្មានអ្វីដែលត្រូវលាក់បាំង និង ការពារចំពោះបុគ្គលដែលល្មើសច្បាប់ និង បានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកំលាំងនគរបាលជាតិនោះទេ”

ទាក់ទងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិតជាបានទទួលសំណុំរឿងរួចហើយ កាលពីរសៀលថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២៦នេះ។លោកថា អយ្យការ បាននឹងកំពុងចំណាត់ការលើរឿងនេះដោយយកចិត្តទុកដាក់បំផុត។

គួរបញ្ជាក់ថា ថ្មីនេះ មានមន្ត្រីនគរបាល និងមន្ត្រីកងអាវុធហត្ថ ជាង ៣០នាក់ នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print