UPDATE :ដឹងមូលហេតុដែលបណ្ដាលអោយឆេះផ្ទះ២ល្វែង លក់គ្រឿងអគ្គិសនី គឺដោយសារឆ្លងចរន្តអគ្គិសនី នៅក្បែរផ្សារវាលយន្តក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដឹងមូលហេតុដែលបណ្ដាលអោយឆេះផ្ទះ២ល្វែង លក់គ្រឿងអគ្គិសនី ទាំងស្រុង គឺដោយសារឆ្លងចរន្តអគ្គិសនី នៅក្បែរផ្សារវាលយន្តក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៦និង៣០យប់ ស្ថិតនៅខាងត្បូងផ្សារវាលយន្ត នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា ករណីអគ្គិភ័យឆេះផ្ទះចំនួន២ល្វែង ធ្វើអំពីបេតុង ដែលមានបណ្តោយ១៦ម៉ែត្រ និងទទឹង៨ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សេង សុខលុច ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនីរស់នៅភូមិសង្កាត់ខាងលើ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងអាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យដោយប្រើប្រាស់រថយន្តចំនួន១០គ្រឿង ក្នុងនោះរថយន្ដពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន៤គ្រឿង រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង រថយន្ដពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចំនួន១គ្រឿង រថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចំនួន១គ្រឿង រថយន្ដពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុករំដួលចំនួន១គ្រឿង និងរថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចំនួន១គ្រឿង ប្រើសប្រាស់ទឹកអស់ចំនួន២៨ឡាន រហូតដល់ម៉ោង២១ និង៣០នាទី ទើបរលត់ទាំងស្រុង។

...

ប្រភពបន្តថាចំពោះ សម្ភារៈនៃការខូចខាតមានគ្រឿងអេឡិចត្រូនិក និងសម្ភារអគ្គិសនីមួយចំនួនធំ មិនទាន់សរុបនៃការខូចខាតទ្រព្យសម្បត្តិទំហំប៉ុន្មានឡើយទេ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print