សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់យុវជនប្រុសស្រីជាច្រើននាក់មកអប់រំក្រោយជិះម៉ូតូប្រមូលផ្ដុំគ្នាប្រសេចប្រសាចពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖យុវជនប្រុសស្រីជាច្រើននាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន យកមកអប់រំណែនាំក្រោយជិះម៉ូតូប្រសេចប្រសាចពេញផ្លូវ។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងជិះល្បាតតាមដងផ្លូវ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញយុវជនប្រុសស្រីមួយក្រុម ជិះម៉ូតូប្រដេញគ្នា ប្រសេចប្រសាចពេញដងផ្លូវ បង្កផលប៉ះពាល់ដល់អ្នកដំណើរតាមដងផ្លូវ ទើបសមត្ថកិច្ចកាក់ហៅមកអប់រំណែនាំតែម្ដង។

បន្ទាប់ពីសមត្ថកិច្ចបានអប់រំណែនាំ កុំអោយជិះម៉ូតូប្រមូលផ្ដុំគ្នាប្រសេចប្រសាចពេញដងផ្លូវបែបនេះទៀត ព្រោះអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯងនឹងអ្នកដំណើរតាមដងផ្លូវផងដែរ។ក្រោយពីអប់រំណែនាំយុវជនប្រុសស្រីទាំងនោះហើយ សមត្ថកិច្ចអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print