រថយន្តកុងតឺន័រមួយគ្រឿងបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១០កង់​ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតទៅបុករះរបាំងថ្មពុះចែងទ្រូងផ្លូវបាក់ចំនួន១០កង់ចំណែករថយន្តកល់ជាប់ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ​ដោយបង្កឡេីងកាលពីវេលាម៉ោង ៥:១០នាទីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ ២០២៦ ស្ថិតនៅលើផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3D-7687 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ជំនួន១០កង់ រងការខូចខាតធ្ងន់ធ្ងរ​ ចំណែកឯរថយន្តបង្កបានកល់ជាប់លើរបាំងថ្មទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះតៃកុងរថយន្តក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេត្តបាត់ស្រមោល។

...

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីតំណាងម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print