កម្មករជាង៨០០នាក់ចូលរួមបរិស្ថានស្អាត តាមដងផ្លូវសំខាន់ៗ នៅខណ្ឌកំបូល ដើម្បីសោភណភាពរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តការណែនាំពី លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌ កាលពីរសៀលថ្ងៃ អាទិត្យ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយក្រុមហ៊ុនឯកជន ខេមបូឌា បានធ្វេីការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ ស្ថិតក្នុងមូលដ្ឋានខណ្ឌកំបូល ដោយមានកម្មករនិយោជិតចូលរួមជាង៨០០នាក់ ដេីម្បីរួមគ្នាលេីកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានីភ្នំពេញ។

   នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជ ធានីភ្នំពេញ  កាលពី រសៀលថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ។ 

     លោកស្រីបន្តថា៖ រដ្ឋបាលខណ្ឌកំបូល បានសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ធ្វេីការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ ស្ថិតក្នុងសង្កាត់ចំនួន៤ រួមមាន សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ភ្លេីងឆេះរទេះ និងសង្កាត់បឹងធំ ខណ្ឌកំបូល ដោយមានកម្មករនិយោជិតចូលរួមជាង ៨០០នាក់ ដេីម្បីរួមគ្នាលេីកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានលើកឡើងថារដ្ឋបាលខណ្ឌនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ក្នុងការធ្វេីការសម្អាតអនាម័យបរិស្ថានស្អាត និងសកម្មភាព សង្គមផ្សេងៗ ទៀតនាពេលខាងមុខ ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print