អន្តរជាតិ៖ ប្រមុខអង្គការសុខភាពពិភពលោក(WHO) លោក តេដ្រូ អាថាណុម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានជំរុញឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តដែលរងផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវស្វែងរកការព្យាបាល និងបញ្ចុះសាកសពឲ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីទប់ស្កាត់ជំងឺមួយនេះ ។
ការរីករាលដាលឆ្លងដែលជារីករាលដាលឆ្លងលើកទី ១៧ និងជាការរីករាលដាលឆ្លងធំបំផុតលើកទី ៣នៅកុងហ្គោ ចាប់តាំងពីជំងឺអេបូឡា ត្រូវបានរកឃើញកាលពីរយៈពេលកន្លះសតវត្សរ៍មុន ហួសពីសមត្ថភាពសកល គឺជាអ្វីមួយដែលអគ្គលេខាធិការ WHOលោក Tedros Adhanom Ghebreyesus ទទួលស្គាល់ការពិតក្នុងសប្តាហ៍នេះ ។
លោក Tedros និយាយថា ជំងឺអេបូឡាដែលកំពុងរីករាលដាលឆ្លងនៅកុងហ្គោ គ្មានវ៉ាក់សាំង ឬការព្យាបាលត្រូវបានអនុម័តនោះទេ ។ ការបញ្ឈប់ការចម្លងជំងឺអេបូឡា គឺផ្អែកលើទាំងស្រុងលើការចូលដល់របស់មនុស្ស ។
សូមបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅតំបន់ភាគខាងកើតកុងហ្គោ ដែលញាំញីដោយសារជម្លោះពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធអស់រយៈពេល ៣ទសវត្សរ៍មកហើយនោះ គឺជាឧបសគ្គដ៏ធំមួយ ក្នុងការចូលដល់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា ។ សេវាកម្មសុខភាពរដ្ឋនៅតំបន់ដាច់ស្រយាលនៅខេត្ត Itur ពុំមាននោះទេ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕ដោយ៖តារា










