មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបានក្រុមអ្នកជួយសង្គ្រោះនាំ​ចេញ​ដោយសុវត្ថិភាព

ចែករំលែក៖

ប្រទេស​ឡាវ​៖​ ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់​ឱ្យដឹង​ថា បុរស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ អស់រយៈពេល ១០ថ្ងៃ ត្រូវបាននាំចេញ​មក​ខាង​ក្រៅ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពីបាន​យកម្នាក់ដោយជោគជ័យកាលពី ១ថ្ងៃមុននោះ ប៉ុន្តែមនុស្ស​ ២នាក់ផ្សេង​ទៀត​នៅតែបាត់ខ្លួនដដែល​។

បើតាមលោក Lee Kian Lie អ្នកមុជទឹកជួយសង្គ្រោះជនជាតិម៉ាឡេស៊ី​ បានប្រាប់សារព័ត៌មាន​ AFP តាមរយៈការ​ផ្ញើសារ ​ Messenger ថា៖ «ជនរងគ្រោះ ៤នាក់ទៀត បានចេញមកក្រៅហើយ»។ លោកបានបន្ថែម​ថា «ទឹកបាន​ស្រកចុះ​ដោយសារការបូម ដូច្នេះពួកគេអាចចេញមកបាន»។

 គួរ​បញ្ជាក់​ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍ថា បុរស ៧នាក់ បានជាប់នៅ​ក្នុងរូងភ្នំ នៅ​តំបន់ភ្នំដាច់ស្រយាលមួយនៃខេត្ត Xaysomboun ភាគកណ្តាល ចាប់តាំងពីថ្ងៃទី២០ ខែឧសភា នៅពេលដែលទឹកជំនន់គំហុក​ភ្លាមៗ បានធ្វើឲ្យ​ពួកគេ​ចេញ​មក​វិញ​មិនបាន​ ខណៈ​ពួកគេស្វែងរកមាស។

មនុស្ស ៥នាក់ ត្រូវបានរកឃើញកាល​ពី​ថ្ងៃពុធ ដោយកំពុងជាប់នៅក្នុងរូងតូចចង្អៀតមួយចម្ងាយប្រហែល ៣០០ម៉ែត្រ ពីមាត់រូងភ្នំ។

...

ក្រុមអ្នកជួយសង្គ្រោះ បាននាំបុរសម្នាក់ដែលប្រឡាក់ប្រឡូស​ដោយ​ភក់តាម​ផ្លូវ​ដ៏​លំបាកទៅកាន់កន្លែងសុវត្ថិភាព កាលពី​ថ្ងៃសុក្រ។ បុរសទាំង ៧នាក់នោះ ត្រូវបានជាប់នៅទីនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យ​មានទឹកជំនន់គំហុក​ភ្លាមៗ ដែលបានបិទច្រកចេញរបស់​រូងភ្នំនោះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print