ក្រសួងព័ត៌មាន ក្រើនរំលឹកឱ្យអ្នកសារព័ត៌មានរួសរាន់ចុះឈ្មោះស្នើសុំបណ្ណសម្រាប់ឆ្នាំ២០២៦ ឱ្យបានមុនត្រឹមដំណាច់ខែមិថុនានេះ!

ចែករំលែក៖

 

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីក្រើនរំលឹកជាថ្មីម្ដងទៀត ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គភាព សមាគមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ឱ្យរួសរាន់មកចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៦។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ បានបញ្ជាក់ថា ការបើកទទួលពាក្យស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៦ កំពុងដំណើរការយ៉ាងសកម្ម។ ទោះជាយ៉ាងណា ដើម្បីជៀសវាងការខកខាន ក្រសួងបានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងចង់ទទួលបានបណ្ណផ្លូវការ ត្រូវប្រញាប់រួសរាន់ដាក់ពាក្យស្នើសុំ ព្រោះការទទួលចុះឈ្មោះនឹងត្រូវបិទបញ្ចប់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

ការក្រើនរំលឹកនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យអ្នកសារព័ត៌មានឱ្យបានច្បាស់លាស់ និងផ្ដល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានក្នុងការបំពេញបេសកកម្មការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គភាព និងអ្នកសារព័ត៌មានទាំងអស់ អាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធអនឡាញ ដែលមានគេហទំព័រផ្លូវការ

តំណភ្ជាប់:https://media.inb.gov.kh

...

អាស្រ័យហេតុនេះ សូមលោក លោកស្រី​ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់អង្គភាព និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមការកំណត់របស់ក្រសួងឱ្យបានទាន់ពេលវេលា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print