ខេត្តតាកែវ ៖ ស្អែក ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ វេលា ម៉ោង ៨:៤៥នាទី ប្រកាស ដូរ អភិបាល ស្រុក ត្រាំកក់ នៅ សាលា ស្រុក ត្រាំកក់ ក្រោម អធិបតី ភាព លោក យស ស៉ីណា ប្រធាន ក្រុម ប្រឹក្សា ខេត្ត និង វី សំណាង អភិបាល ខេត្ត តាកែវ ! នេះបើយោងតាមលិខិតរដ្ឋបាលខេត្តតាកែវ ជម្រាបជូន លោក លោកស្រីប្រធានមន្ទីរ សាខាជុំវិញខេត្ត ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា ៖ ករណី លោក កេត ម៉ៅ អភិបាល ស្រុក ត្រាំកក់ ខេត្ត តាកែវ ដែលត្រូវដូរថ្ងៃស្អែក កន្លងទៅពាក់ព័ន្ធលួងលោម សុំស្នេហ៍ ពី និស្សិត ឆ្នាំទី ៣ម្នាក់ ដែល បែក ធ្លាយ ព័ត៌មាន លេីបណ្ដាញសង្គម ហ្វេសប៊ុក នោះ ត្រូវ បាន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ចាត់ អោយ អគ្គាធិការ ដ្ឋាន ក្រសួង មហាផ្ទៃ អញ្ជើញ និស្សិត ឆ្នាំទី ៣មកសាកសួរ បំភ្លឺ រួចហើយ នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៦ ។ ទីបំផុត ! លោក កេត ម៉ៅ ស្អែក ព្រឹក វេលា ម៉ោង ៨:៤៥នាទី ត្រូវប្រកាស ដូរ អភិបាល ពី ស្រុក ត្រាំកក់ ៕
ដោយ ៖ សិលា










