សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង អភិបាលរង ខេត្តកែប ចំនួន ៣រូប

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យតែងតាំង អភិបាលរង ខេត្តកែប ចំនួន ៣រូប ក្នុងនោះរួមមាន ៖ លោក លី សាវេត អភិបាលរងខេត្តតាកែវ ត្រូវបានផ្ទេរទៅជាអភិបាលរងខេត្តកែប។

លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង ត្រូវបានផ្ទេរទៅជា អភិបាលរងខេត្តកែប។
លោក សែម រមនា ត្រូវបានតែងតាំងជា អភិបាលរងខេត្តកែប។
អនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា ៖
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print