អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររ៉ែ និងថាមពលខេត្ត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី អញ្ជើញចូលជួបសំណេះសំណាល និងសម្តែងការគួរសម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាល រង ខេត្ត លោក នាយក រដ្ឋ បាល សាលាខេត្ត។ 

ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំបដិសណ្ឋារកិច្ច នៃរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាពកក់ក្តៅ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print