បើករថយន្ដទាំងស្រវឹងប្រដេញគ្នាជ្រុលឡើងឃឿនសួនច្បារទ្រូងផ្លូវដាច់កាឡេកង់ម្ខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដ៣គ្រឿង បើកប្រដេញគ្នាក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ជ្រុលឡើងឃឿនសួនច្បារ ទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងរថយន្តបន្តដំណើរទៅមុខលែងរួច ហើយរថយន្ដពីរគ្រឿងទៀតបានមករំដោះអ្នកបើករថយន្ដបង្កចេញពីកន្លែងកើតហេតុបាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចខាងជើងជាប់និងរង្វង់មូលជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

3-117 1-148 4-89

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print