បុរសម្នាក់បេីករថយន្តម៉ាកLexus RX300 លឿនមិនប្រយ័ត្នរេចង្កូតទៅបុកខឿនផ្លូវរងការខូចខាត

ចែករំលែក៖

​    ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX300 ក្នុងល្បឿនលឿន​ មិនប្រយ័ត្នធ្វើឱ្យជ្រុលចង្កូតឡើងលើខឿនសួនផ្លូវ​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​។

    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកLexus RX300 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BH-9719 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ១៦៩​ក្នុង ទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន​ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរថយន្តកល់ជាប់ទៅមុខលែងរួច​រងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំបន្ត។

   ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print