ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឈាង ប៊ុនស្រ៊ុន ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាល្ងាចថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឈាង ប៊ុនស្រ៊ុន ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការទូទាំងខេត្តមណ្ឌលគិរី យើងខ្ញុំពិតជាមានសេចក្តីក្តុកក្តួល និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ លោក ឈាង ប៊ុនស្រ៊ុន ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print