ក្លឹបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយ លោក Andoni Iraola ដើម្បីចូលកាន់តំណែងជាគ្រូបង្វឹកបន្ទាប់ពីការបណ្តេញលោក Arne Slot ។
អ្នកចាតការទូរទៅ Iraola បានចាកចេញពី Bournemouth នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយជាបេក្ខជនដែលពេញចិត្តជាងគេសម្រាប់តួនាទីនៅ Anfield ។
ការប្រកាសជាផ្លូវការបញ្ជាក់ពីការតែងតាំងរបស់ Iraola ត្រូវបានគេរំពឹងទុកក្នុងសប្តាហ៍នេះ។
លោកIraolaសញ្ជាតិអេស្ប៉ាញវ័យ 43 ឆ្នាំរូបនេះចង់នាំយក Tommy Elphick និង Shaun Cooper ដែលជាជំនួយការរបស់គាត់នៅ Bournemouth មកកាន់ Anfield ជាផ្នែកនៃបុគ្គលិកគ្រូបង្វឹករបស់គាត់។
...
Iraola បានកិច្ចព្រមព្រៀងរយៈពេលខ្លីពេញមួយអាជីពជាគ្រូបង្វឹករបស់គាត់នៅក្រុម AEK Larnaca ក្រុមអេស្ប៉ាញ Mirandes និង Rayo Vallecano និង ក្រុមអង់គ្លេស Bournemouth ៕










