លោក Zhang Yiming ស្ថាបនិក TikTok ម្ចាស់ ក្រុមហ៊ុនByteDance បានក្លាយជាបុគ្គលមានជាងគេទីពីរនៅអាស៊ី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 92.8 ពាន់លានដុល្លារ វ៉ាដាច់លើសមហាសេដ្ឋីឥណ្ឌា Mukesh Ambani ហើយ។
ទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងច្រើនជាង 24 ពាន់លានដុល្លារកាលពីថ្ងៃពុធ បន្ទាប់ពី Bloomberg បានវាយតម្លៃលើ ByteDance ពីវិនិយោគិនដូចជា BlackRock, Fidelity Investments និង T. Rowe Price Group ។
ការកើនឡើងនេះឆ្លុះបញ្ចាំងពីភាពពេញនិយមរបស់ TikTok និង chatbot Doubaoរបស់ ByteDanceAIដែលបានទាក់ទាញអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង 300 លាននាក់ និងក្លាយជា chatbot ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន។
ByteDance ក៏បានផ្ទេរផ្នែកខ្លះនៃប្រតិបត្តិការអាមេរិករបស់ខ្លួនទៅឱ្យវិនិយោគិនអាមេរិកនៅដើមឆ្នាំនេះ ប៉ុន្តែទម្រង់របស់វានៅដដែល។
ទន្ទឹមនឹងនេះដែរ មហាសេដ្ឋីឥណ្ឌាលោក Ambani ប្រធានក្រុមហ៊ុន Reliance Industries បានធ្លាក់មកចំណាត់ថ្នាក់ទី 3 ក្នុងចំណាត់ថ្នាក់ទ្រព្យសម្បត្តិរបស់អាស៊ី ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន 86.9 ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះចំនួន 20.8 ពាន់លានដុល្លារមកទល់ពេលនេះ ក្នុងឆ្នាំនេះ ចំពេលមានការប្រែប្រួលតម្លៃប្រេងពិភពលោក និងភាពចលាចលនៃភូមិសាស្ត្រនយោបាយ នេះបើយោងតាម Financial Express ។
លោក Gautam Adani ប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនឥណ្ឌាមួយផ្សេងទៀត នៅតែជាអ្នកមានបំផុតនៅអាស៊ី ជាមួយនឹងទ្រព្យសម្បត្តិ 117.4 ពាន់លានដុល្លារ។
ចំណាត់ថ្នាក់ទី 4 គឺ លោក Tadashi Yanai ស្ថាបនិកក្រុមហ៊ុន Uniqlo parent Fast Retailing ដែលមានទឹកប្រាក់ 72.5 ពាន់លានដុល្លារ។ ស្ថាបនិកក្រុមហ៊ុន SoftBank លោក Masayoshi Son បានឈរនៅកំពូលទាំងប្រាំជាមួយនឹងទឹកប្រាក់ចំនួន 72 ពាន់លានដុល្លារ៕










