ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ទោះបីដឹងថាទង្វើរបស់ខ្លួនខុសច្បាប់ជាតិនិងអន្តរជាតិ សៀមនៅតែបន្តធ្វើទៅតាមហិច្ឆតាឈ្លានទឹកដីកម្ពុជាដដែលដោយធ្វើមិនដឹងមិនឮពីមតិជាតិអន្តរជាតិ ដោយសៀមគិតថាតើនរណាហ៊ានធ្វើអីអញបើអញខ្លាំង?
២- បើសៀមខ្លាំងជាងខ្មែរយើង សៀមមិនបញ្ចប់មហិច្ឆតារបស់វាមកលើខ្មែរទេ គឺសៀមនៅបន្តរករឿងខ្មែរជាប្រចាំ។
៣- សៀមរករឿងខ្មែរជាប្រចាំនេះគឺវាធ្វើឲ្យខ្មែររស់នៅមិនបានស្រួលទាំងផ្លូវកាយផ្លូវចិត្តព្រមទាំងកិត្តិយសជាជាតិសាសន៍មួយដែលធ្លាប់តែថ្កុំថ្កើង ខ្មែរមិនអាចស៊ូទ្រាំស្ថិតនៅក្នុងស្ថានភាពបែបនេះរហូតទេគឺមានតែខិតខំកសាងខ្លួនឲ្យរឹងមាំ ខ្លាំងនិងអាចម្ចាស់ការការពារខ្លួនបានគត់មត់?
៤- នៅទីបំផុតនៅថ្ងៃទី៣មិថុនាប្រទេសសៀមយល់ព្រមទៅដោះស្រាយបញ្ហាដែនសមុទ្រតាមយន្តការច្បាប់សមុទ្រUNCLOS នៃអង្គការសហប្រជាជាតិដោយរដ្ឋមន្ត្រីការបរទេសសៀមនិយាយថាសៀមបានត្រៀមខ្លួនពេញលេញក្នុងការដោះស្រាយដែនសមុទ្រជាមួយកម្ពុជាតាមយន្តការផ្សះផ្សារដោយអង្គការសហប្រជាជាតិ។
៥- បើនិយាយយ៉ាងនេះហើយតើសៀមមានគំនិតក្រឡិចក្រឡុចអីទៀត បែបងាកមិនរួចពីការត្រូវចូលខ្លួនតាមច្បាប់អន្តរជាតិនេះជាដាច់ខាត។
៦- តែឥរិយាបថរបស់សៀមមានឧទាហរណ៍ច្រើនមកហើយ ច្រើនតែនិយាយយករួចខ្លួនមួយពេលៗ ហើយបន្ទាប់មកសៀមប្រែក្រឡាស់គំនិតដូចដើមវិញដដែល ។
៧- នរណាក៏ដឹងដែរថាសៀមមិនចេះខ្មាស់និងមិនឈឺក្បាលពីមតិអន្តរជាតិទេ ដោយសំអាងថាគ្មាននរណាហ៊ានធ្វើអីវាបាន ចាំមើលើកនេះទៀតតើគេចទៅខាងណារួច?
៨- និយាយមកដល់ដំណាក់កាលនេះដែលសៀមយល់ព្រមចូលខ្លួនដោះស្រាយតាមយន្តការអង្គការសហប្រជាជាតិ ទើបសៀមដឹងថាសៀមរងផលវិបាកពីការលុបចោលដោយឯកតោភាគីMOUជាមួយកម្ពុជា។
៩- បើសៀមរក្សាទុក MOU ជាមួយកម្ពុជាដោះស្រាយតាមយន្តការទ្វេភាគី សៀមអាចមានឡេះអូសបន្លាយពេលយូរទៅជាមិនខាន នេះហើយជាចំណេះជិះកឯងរបស់ពួកជ្រុលនិយមសៀម។
១០- ដោយសារយន្តការអង្គការសហប្រជាជាតិអាចដោះស្រាយឆាប់រហ័ស ធ្វើឲ្យសៀមស្តាយក្រោយជាមិនខាន និងមិនដឹងសៀមមានល្បិចកលស្អីទៀតព្រោះវាមិនសុខចាញ់ខ្មែរដោយងាយៗទេ? ៕
ដោយ ៖ លោក សុខ ឥសាន










