ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២២ គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណៈពេលយកអេស្កាទៅកាយដីស្រែនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ឈ្មោះ លន់ ម៉េងជូរ ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ថាបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ខណះពេលយកអេស្កាកាយដីស្រែនៅចំណុចខាងលើ ភ្លាមនោះអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យនិងរាយការណ៍បន្តទៅមន្ត្រីជំនាញអង្គភាពស៊ីម៉ាកដើម្បីមកពិនិត្យបន្ថែម។
ក្រោយពីមន្ត្រីជំនាញអង្គភាពស៊ីម៉ាកចុះទៅពិនិត្យជាក់ស្តែងឃើញថាក្នុងនោះមានប្រភេទគ្រាប់ត្បាល់ ៦០មម ចំនួន ១២ គ្រាប់ ,ប្រភេទគ្រាប់ត្បាល់ ៨២ មម ចំនួន ១០គ្រាប់ បន្ទាប់មកប្រមូលយកទៅរក្សាទុក្ខនៅកន្លែងមានសុវត្ថិភាពដើម្បីធ្វើការដុតកម្ទេចចោល៕










