ភ្នំពេញៈ នៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥០នាទី គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណ: អភិបាលរាជធានីភ្នំពេញ ដោយមានកិច្ចសម្របសម្រួលពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យអាគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏បានប្រទះឃើញសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់(បើកល្បែងស៊ីសងតាមអនឡាញ) នៅ០២បន្ទប់ផ្សេងគ្នា ។
ទី១-ឆែកឆេរបន្ទប់លេខ៨១០ ជាន់ទី៨ និងបន្ទប់លេខ១៩០៣ ជាន់ទី១៩ នៃខុនដូរស្កាយ៣១ រកឃើញជនសង្ស័យចំនួន០៨នាក់ ជនជាតិចិន០៣នាក់ និងជនជាតិខ្មែរ ចំនួន០៤នាក់ និងជនជាតិវៀតណាម ០១នាក់ស្រី០១ ជាភ្នាក់ងារស៊ីសងល្បែងភ្នាល់តាមអនឡាញ និងចាប់យកវត្ថុតាងពាក់ព័ន្ធនិងល្បែងភ្នាល់ស៊ីសងខុសច្បាប់តាមអនឡាញ មួយចំនួន រួចនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរចម្លើយតាមនីតិវិធី ។
ជនសង្ស័យ:
១-ឈ្មោះ វ៉ន សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០ នៃ អគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ស្រ៊ុន វណ្ណ: ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០ នៃ អគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៣-ឈ្មោះ HUANG DAQUAN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEG 6704421 ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ផ្តល់នៅប្រទេសចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០ នៃ អគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៤-ឈ្មោះ LIU ZANMIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EN 2848803 ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ផ្ដល់នៅប្រទេសចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០ នៃ អគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៥-ឈ្មោះ លឿម ពិឈឹង ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣ នៃ អគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៦-ឈ្មោះ ឆៃ ថាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣ នៃ អគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៧-ឈ្មោះ HUANG HAOCHANG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EB4843481 ផ្ដល់នៅប្រទេសចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣ នៃ អគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៨-ឈ្មោះ HO KIMLINH ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ: EB4843481 ផ្ដល់នៅប្រទេសចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣ នៃ អគារខុនដូរ ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកពាក់ព័ន្ធនិងល្បែងស៊ីសងភ្នាល់តាមអនឡាញ រួមមាន៖ ១-ទូរស័ព្ទដៃ០៣គ្រឿង ម៉ាក I phone 11Promax ពណ៌ក្រហម០១គ្រឿង , ម៉ាក VIVO ពណ៌ផ្កាឈូក០១គ្រឿង រួមនិងម៉ាក SUFER ពណ៌ខ្មៅមួយគ្រឿង និងកុំព្យូទ័រយួរដៃចំនួន០២គ្រឿង ម៉ាក Lenovo ០១គ្រឿង និងម៉ាក ACER មួយគ្រឿង (សម្រាប់ទទួលភ្ញៀវចាក់ភ្នាល់អនឡាញ)និងទូរស័ព្ទដៃដែលជនសង្ស័យខាងលើប្រើប្រាស់ផ្ទាល់ខ្លួនចំនួន០៥គ្រឿង។
២-ទូរស័ព្ទដៃ០៣គ្រឿង ម៉ាក I PHONE 11 PROMAX ចំនួន០២គ្រឿង និងទូរស័ព្ទ I PHONE13 មួយគ្រឿង , ឡេបថប០៤គ្រឿង រួមនិងកុំព្យូទ័រ លើតុចំនួន០២គ្រឿង (សម្រាប់ទទួលភ្ញៀវចាក់ភ្នាល់អនឡាញ) រួមនិងទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន០៥គ្រឿង ។
បច្ចុប្បន្ន៖ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។ស ជី










