គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះរដ្នបាលក៏បានប្រទះឃើញសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់(បើកល្បែងស៊ីសងតាមអនឡាញ) នៅ០២បន្ទប់ផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញៈ  នៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២៦  វេលាម៉ោង ១៦:៥០នាទី គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ  ដឹកនាំដោយ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណ: អភិបាលរាជធានីភ្នំពេញ  ដោយមានកិច្ចសម្របសម្រួលពីលោក ញ៉ាន បូរី  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យអាគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ  ក៏បានប្រទះឃើញសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់(បើកល្បែងស៊ីសងតាមអនឡាញ) នៅ០២បន្ទប់ផ្សេងគ្នា ។

ទី១-ឆែកឆេរបន្ទប់លេខ៨១០ ជាន់ទី៨ និងបន្ទប់លេខ១៩០៣ ជាន់ទី១៩ នៃខុនដូរស្កាយ៣១ រកឃើញជនសង្ស័យចំនួន០៨នាក់ ជនជាតិចិន០៣នាក់ និងជនជាតិខ្មែរ ចំនួន០៤នាក់ និងជនជាតិវៀតណាម ០១នាក់ស្រី០១ ជាភ្នាក់ងារស៊ីសងល្បែងភ្នាល់តាមអនឡាញ និងចាប់យកវត្ថុតាងពាក់ព័ន្ធនិងល្បែងភ្នាល់ស៊ីសងខុសច្បាប់តាមអនឡាញ មួយចំនួន រួចនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរចម្លើយតាមនីតិវិធី ។

        ជនសង្ស័យ: 

១-ឈ្មោះ  វ៉ន  សុភ័ក្រ  ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០  នៃ អគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

២-ឈ្មោះ ស្រ៊ុន  វណ្ណ: ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០  នៃ អគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ 

៣-ឈ្មោះ  HUANG DAQUAN  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន  កាន់លិខិតឆ្លងដែនលេខEG 6704421  ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ផ្តល់នៅប្រទេសចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០  នៃ អគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ 

៤-ឈ្មោះ LIU ZANMIN  ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EN 2848803  ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ផ្ដល់នៅប្រទេសចិន  មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០  នៃ អគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

៥-ឈ្មោះ  លឿម  ពិឈឹង ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣  នៃ អគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ 

៦-ឈ្មោះ ឆៃ ថាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣  នៃ អគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ 

៧-ឈ្មោះ  HUANG  HAOCHANG  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EB4843481  ផ្ដល់នៅប្រទេសចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣  នៃ អគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

៨-ឈ្មោះ  HO  KIMLINH ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ: EB4843481  ផ្ដល់នៅប្រទេសចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣  នៃ អគារខុនដូរ  ស្កាយ៣១ មានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកពាក់ព័ន្ធនិងល្បែងស៊ីសងភ្នាល់តាមអនឡាញ រួមមាន៖ ១-ទូរស័ព្ទដៃ០៣គ្រឿង ម៉ាក I phone 11Promax ពណ៌ក្រហម០១គ្រឿង , ម៉ាក VIVO ពណ៌ផ្កាឈូក០១គ្រឿង រួមនិងម៉ាក SUFER ពណ៌ខ្មៅមួយគ្រឿង និងកុំព្យូទ័រយួរដៃចំនួន០២គ្រឿង ម៉ាក Lenovo ០១គ្រឿង និងម៉ាក ACER  មួយគ្រឿង (សម្រាប់ទទួលភ្ញៀវចាក់ភ្នាល់អនឡាញ)និងទូរស័ព្ទដៃដែលជនសង្ស័យខាងលើប្រើប្រាស់ផ្ទាល់ខ្លួនចំនួន០៥គ្រឿង។

២-ទូរស័ព្ទដៃ០៣គ្រឿង ម៉ាក I PHONE 11 PROMAX  ចំនួន០២គ្រឿង  និងទូរស័ព្ទ I PHONE13  មួយគ្រឿង , ឡេបថប០៤គ្រឿង រួមនិងកុំព្យូទ័រ  លើតុចំនួន០២គ្រឿង   (សម្រាប់ទទួលភ្ញៀវចាក់ភ្នាល់អនឡាញ) រួមនិងទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន០៥គ្រឿង ។

...

    បច្ចុប្បន្ន៖ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។ស ជី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print