សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសង(អាប៉ោង)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅថ្ងៃទី០៦ខែមិថុនានេះថា ជនសង្ស័យ៦នាក់ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសង(អាប៉ោង)ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។

មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៦និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានបង្រ្កាបករណីល្បែងសុីសងខុសច្បាប់(អាប៉ោង)មួយកន្លែង នៅចំណុចព្រៃឬស្សីខាងត្បូងភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ (ស្រី៥នាក់)÷១.ឈ្មោះ គឹម សុរតនះ ភេទប្រុសអាយុ ៥០ឆ្នាំនៅភូមិស្តុកស្លាត ឃុំភ្នំតូច (អ្នកប៉ាញ់មេ),២. ឈ្មោះ លុយ ម៉េត ភេទស្រីអាយុ៦១ឆ្នាំនៅភូមិក្របីព្រៃ ឃុំភ្នំតូច,៣.ឈ្មោះសឿង វ៉ាន់នី ភេទស្រីអាយុ៥៣ឆ្នាំនៅភូមិព្រៃក្តួច ឃុំភ្នំតូច,៤.ឈ្មោះ លីម លីផេង ភេទស្រីអាយុ៣២ឆ្នាំ នៅភូមិវត្តភ្នំឃុំភ្នំតូច,៥.ឈ្មោះ ហេង គាងភេទស្រីអាយុ៥៣ឆ្នាំនៅភូមិត្រពាំងសូភី ឃុំភ្នំតូចនិង ៦.ឈ្មោះ ហៃ ម៉ើ ភេទស្រីអាយុ៦៥ឆ្នាំនៅភូមិត្រពាំងពោធិ៍ឃុំភ្នំតូចស្រុកសាមគ្គីមុនីជ័យ ។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួម មាន÷មេអាប៉ោងចំនួន១គ្រាប់,ចានអាប៉ោង០១, គម្របអាប៉ោង០១ .កំរាលអាប៉ោង០១.ចានទម្រ១.កំរាលព្រុំ១ ទូរស័ព្ទ៣គ្រឿង.និងម៉ូតូ១គ្រឿង.ទឹកប្រាក់ចំនួន១១មុីនរៀល។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីកសាងសាណុំរឿងនិងចាត់ការតាមនីតិវិធីបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print