គណៈកម្មាធិការបក្សស្រុកពារាំង ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ដើម្បីពង្រឹងយុទ្ធសាស្ត្រ និងប្រៀបឈ្នះ

ចែករំលែក៖

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនស្រុកពារាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង។

កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងនៃការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស ដើម្បីពង្រឹងប្រៀបឈ្នះក្នុងការបោះឆ្នោត តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រងសមាជិកគណបក្ស ពង្រីកសមាជិកគណបក្ស ការជ្រើសរើសបេក្ខជនគណបក្ស ការបកស្រាយបំភ្លឺមតិសាធារណៈ និងការបង្កើនសកម្មភាពចុះជាប់នៅមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានសង្កត់ធ្ងន់លើការត្រៀមលក្ខណៈបច្ចេកទេស និងការចុះជួយមូលដ្ឋានផ្ទាល់។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ការរួបរួមគ្នា និងការអនុវត្តមុឺងម៉ាត់តាមផែនការរួម គឺជាគន្លឹះក្នុងការសម្រេចបានជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។

អង្គប្រជុំទាំងមូលបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ តាមដំណាក់កាលនីមួយៗ ដើម្បីធានាជ័យជន្នះឲ្យត្រចះត្រចង់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print