កម្លាំងនគរបាលស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈកម្លាំងនគរបាលស្រុកស្វាយចេកបានល្បាតនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ចំនួន ៤ នាក់ នៅវេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងភូមិសាស្ត្រភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ។
លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថាៈ អនុវត្តតាមបទបញ្ជាយ៉ាងមួយម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស  ថេតអគ្គស្នងការនគរបាលជាតិនិងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីសឿម  សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានចាត់តាំងលោកវរសេនីយ៍ទោគក់ សុភ័ក្រ្ត អធិការរងទទួលការងារព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោ ដា រតនៈ អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញ  ល្បាតនៅចំណុចស្ពានបែកចានថ្មី ខាងកើតភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ចម្ងាយប្រហែល១០០ម៉ែត្រ ក៏បានប្រទះឃើញមុខសញ្ញាគួរឲ្យសង្ស័យ០១នាក់ ឈ្មោះ ឆៃ ប្រុសឆេន ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក បានឆែកឆេរត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)១កូនថង់និងទូរសព្ទដៃ១គ្រឿង។
លោកអធិការបន្តថាៈក្រោយការឃាត់ខ្លួននិងសាកសួរចម្លើយឈ្មោះ ឆៃ ប្រុសឆេន បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ពេជ្រ សាវី (ហៅតឿ)ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេកក្នុងតម្លៃ២០០០០រៀល។បន្ទាប់មកនៅថ្ងៃខែឆ្នាំដដែលកម្លាំងយើងបានបន្តប្រតិបត្តិការទៅដល់ផ្ទះរបស់ឈ្មោះពេជ្រ សាវី (ហៅតឿ)បានឃើញមនុស្សចំនួន៣នាក់ មាន÷១/-.ឈ្មោះ ឡៃ ឆាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រួតពិនិត្យរកឃើញទូរសព្ទដៃ១គ្រឿង។ ២/-ឈ្មោះ លីន ទី ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេកត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន២ថង់និងទូរសព្ទដៃ ១គ្រឿង ។ ៣/-ឈ្មោះ ពេជ្រ សាវី(ហៅតឿ) ភេទប្រុស អាយុ៣៦ឆ្នាំ ភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេកត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន១ថង់ ទូរសព្ទដៃ ១គ្រឿង បង់កាំភ្លើងM16ចំនួន១ ,គ្រាប់កាំ
ភ្លើងAK៤៧ចំនួន៧គ្រាប់ និងឧបករណ៍សម្រាប់ជក់មួយចំនួន  ។
លោកវរសេនីយ៍ទោ អុន កាថន បញ្ជាក់បន្ថែមថា÷ឆ្លងតាមការធ្វើតេស្តរកសារធាតុញៀនជនសង្ស័យខាងលើលទ្ធផលវិជ្ជមាន(+)ទាំង៤នាក់។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត  ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print