ប្រជាពលរដ្ឋ​ប្រទះ​ឃើញជនជាតិ​ចិន​១ក្រុមជិះ​រថយន្ត​២​គ្រឿងហើយបោះកាំភ្លើងចូលក្នុងទឹកត្រពាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនជាតិ​ចិន​១ក្រុម​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ ជិះ​រថយន្ត​២​គ្រឿង បើក​សំដៅ​ទៅ​ព្រៃ​មួយ​កន្លែង រួច​ឈប់​រថយន្ត នៅ​ចំណុច​ភូមិ​ត្រពាំង​ចំបក់ ស្ថិត​នៅ​ឃុំ​លង្វែក​ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី ៦​ខែមិថុនា​ ឆ្នាំ ២០២៦ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យដឹង​ថា បន្ទាប់​ពី​ចុះ​ពី​រថយន្ត គេ​ឃើញ​ជនជាតិ​ចិន​ទាំងនោះ​បោះ​អាវុធ​ខ្លី​ចំនួន​៣​ដើម ចូល​ទៅ​ក្នុង​ទឹក​ត្រពាំង​នៅ​ក្បែរ​នោះ ។

ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋកម្លាំង សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​ឃាត់ ជនជាតិ​ចិន​ទាំង នោះ និង​បាន​ឲ្យ​មនុស្ស​ចុះ​រាវរក​ឃើញ​អាវុធ​ខ្លី​ចំនួន​៣​ដើម​និង​គ្រាប់​មួយ​ចំនួន​។

អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច លោក ន​ន​ ស៊ី​ណាត បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី ៧​ខែមិថុនា​នេះ​ថា មិន​ទាន់​ដឹង​ជា​ករណី​អ្វី ឲ្យ​បាន​ច្បាស់លាស់​ទេ ពេល​នាំ​យក​មក​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក នៅ​វេលា​ម៉ោង ៤ រសៀល ហើយ ក៏​បាន​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី ។

លោក​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​បញ្ជាក់​ទៀត​ថា ការ​ឃាត់ខ្លួន​មាន​ជនជាតិ​ចិន ៦​នាក់​ដកហូត​បាន អាវុធ​ខ្លី​៣​ដើម​គ្រាប់​មួយ​ចំនួន និង​រថយន្ត​២​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែមិថុនា នេះ​ដែរ បាន​បញ្ជាក់​ថា​មិន​ទាន់​ដឹង​សាច់​រឿង​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​ជជែក​ស្ដាប់​គ្នា​មិន​បាន​។ ប៉ុន្តែ ព្រឹក​នេះ​យើង​ទើបបាន​អ្នកបកប្រែ ដែល​កំពុង បន្តសាកសួរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print