រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីប ម៉ុង និងរថយន្តដឹកដីឧកញ៉ា ញឹក ផន ហៅកៅ បំផ្លាញផ្លូវធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខប្រើធម៌ក្ដៅដាក់បារ៉ាស់ចាប់ឃាត់រថយន្តរបស់ក្រុមហ៊ុន ជីប ម៉ុង រថយន្តបែនដឹកដីរបស់ឧកញ៉ា ញឹក ផន ហៅកៅ និងរថយន្តធុនធំៗមួយចំនួនទៀត ដែលបានបំផ្លាញផ្លូវសាធារណៈ រងការខូចខាតទាំងស្រុង ពិបាកក្នុងការធ្វើចរារចរណ៍ និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខបានចុះបង្ក្រាប និងចាប់ឃាត់រថយន្តធុនធំជាច្រើនគ្រឿងតាមបណ្ដោយផ្លូវ៩២ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ភ្នំពេញ ថ្មីខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរឃាត់ទុក ដើម្បីឲ្យតំណាងក្រុមហ៊ុនចេញមុខមកដោះស្រាយ ហើយលោកអភិបាលរងក៏បានណែនាំដល់អ្នកបើកបរផងដែរ រួចក៏អនុញាតឲ្យត្រលប់ទៅវិញ។

បើតាមប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីប ម៉ុង នៅមានរថយន្តបែនដឹកដី ដឹកខ្សាច់ របស់ឧកញ៉ា ញឹក ផន ហៅកៅ និងរថយន្តដឹកទំនិញជាច្រើនទៀតដែលឆ្លងកាត់ផ្លូវនេះទើបបណ្ដាលឲ្យរងការខូតខាតផ្លូវទាំងស្រុងបែបនេះ។ ទោះបីកន្លងមកអាជ្ញាធរខណ្ឌធ្លាប់បានហាមឃាត់ដែរ តែដូចជាគ្មានប្រសិទ្ធភាពសោះ ដោយសារក្រុមរថយន្តធុនធំទាំងនោះយកសុទ្ធតែឈ្មោះអ្នកធំមកកាង។

លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់បន្ថែមថា ផ្លូវលេខ៩២មួយខ្សែនេះប្រវែង១០០០ម៉ែត្រ ដែលរងការខូចខាតដោយសាររថយន្តធុនធំដឹកទំនិញ រថយន្តបែនដឹកដី ដឹកខ្សាច់ លោកកំពុងសិក្សានិងធ្វើរបាយការណ៍ស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីស្ថាបនាផ្លូវនេះឡើងវិញ៕

20160921_102843 20160921_100543 20160921_091852 20160921_093234 20160921_100900

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print