ក្មេងស្រីប្រុស២នាក់លង់ទឹកអូរស្លាប់នៅក្រោយវត្តខ្សាម ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសស្រី២នាក់បានលង់ទឹកអូរស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្មេងរងគ្រោះទាំង២នាក់នេះបាននាំគ្នាទៅលេងទឹកអូរខាងក្រោយវត្តខ្សាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងក្រោយវត្តខ្សាម ស្ថិតសង្កាត់ខ្សាម ក្រុងកំពងក់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះម្នាក់ឈ្មោះ លឹម សុគន្ធា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះ គឹម ពិសី ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងជាច្រើននាក់បាននំាំគ្នាមកលេងទឹអូខាងក្រោយវត្តខ្សាម ក្នុងពេលដែលកំពុងលេង ស្រាប់តែមានក្មេងម្នាក់លង់ ហើយក្មេងម្នាក់ទៀតបានហក់ជួយគ្នា បណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់តែម្តង ក្រោយពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋនៅទីនោះបានចុះមកជួយរក ដែរតែរកអត់ឃើញរហូតដល់ជាងកន្លះម៉ោងទើបអាចរកសាកសពក្មេងទាំង២នាក់នោះឃើញ ។

ក្រោយពេលកើតហេតុបានរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយរក និងពិនិត្យសាកទាំងអស់គ្នា ហើយបានសន្និដា្ឋនថា ក្មេងទាំងពីរនាក់នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

1-1 1-1 1-2 1-3 1-4

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print