នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ ០១នាក់។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹង ករណីរក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​(ម៉ាទឹកកក)​ កើតហេតុថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង២ និង ០០នាទី ចំណុចនៅចំណុច ស្ថិតក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យចំនួន ០១នាក់ត្រូវបានឃាត់ខ្លួន ឈ្មោះ ថុង ធា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(+)។

+វត្ថុតាងចាប់យក

 ១. សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០១កញ្ចប់ ទម្ងន់  ១,២៩ក្រាម។     

២. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក HONDA WAVE ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1B-1330

...

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print