ខេត្តកណ្ដាល÷ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ ០១នាក់។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹង ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) កើតហេតុថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង២ និង ០០នាទី ចំណុចនៅចំណុច ស្ថិតក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០១នាក់ត្រូវបានឃាត់ខ្លួន ឈ្មោះ ថុង ធា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(+)។
+វត្ថុតាងចាប់យក
១. សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០១កញ្ចប់ ទម្ងន់ ១,២៩ក្រាម។
២. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក HONDA WAVE ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1B-1330
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










