លោកស្រី ម៉ែន សំអន និងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីបួងសួងនៅបរិវេណអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយមន្ត្រីរាជការ លោកជំទាវ ឧកញ៉ា លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីបួងសួងនៅបរិវេណអង្គរ នៃទឹកដីខេត្តសៀមរាប។

នាឱកាសនេោះលោកស្រីក៏បាន ឧទ្ទិសថ្វាយដល់បុព្វបុរស និងដូនតា ដែលជាអ្នកកសាងប្រាសាទអង្គរ ដែលបានកសាងទុកជូនដល់កូនខ្មែរជំនាន់ក្រោយគោរព និងបានបួងសួងថ្វាយជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន ប្រទេសជៀសផុតពីជំងឺកាចសាហាវផ្សេងៗ មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាពតរៀងទៅ៕

aon-1 aon-2 aon-3 aon-4 aon-5 aon-6 aon-7 aon-8

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print