ភរិយារបស់ Lionel Messi បង្ហាញសម្រស់ទាក់ទាញ មុនទៅគាំទ្រប្តីនៅ World Cup 2026

ចែករំលែក៖

អន្តរជាតិ៖ Antonela Roccuzzo ភរិយារបស់កំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន បន្ទាប់ពីនាងបានបង្ហោះរូបភាពថ្មីៗនៅលើបណ្ដាញសង្គម Instagram បង្ហាញពីសម្រស់ និងរាងកាយដ៏ស្រស់ស្អាតរបស់ខ្លួន មុនការប្រកួត  FIFA World Cup 2026 ចាប់ផ្តើម។

នៅក្នុងការបង្ហោះចុងក្រោយ Antonela បានបង្ហាញខ្លួនក្នុងឈុតប៊ីគីនីពណ៌លំនាំស្បែកខ្លា ព្រមទាំងពាក់មួកម៉ាក Ruslan Baginskiy ដែលជាម៉ាករចនាម៉ូដល្បីមួយមកពីប្រទេសអ៊ុយក្រែន។

ក្រៅពីរូបភាពវិស្សមកាល នាងក៏បានចែករំលែករូបភាពជាមួយក្រុមគ្រួសារ និងរូបថត Selfie មួយសន្លឹក ដែលនាងស្លៀកអាវយឺតមានរូបមុខរបស់ Lionel Messi ផងដែរ ដែលបង្ហាញពីការគាំទ្រប្តីរបស់នាងយ៉ាងពេញទំហឹង មុនការប្រកួត World Cup ឆ្នាំនេះ។

ការបង្ហោះនេះទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រ និងមិត្តភក្តិរបស់នាង ដោយមានអ្នកខ្លះបានបញ្ចេញមតិថា «ស្រស់ស្អាតខ្លាំងណាស់», «មហាក្សត្រី» និង «គ្រួសារដ៏ស្រស់ស្អាត»។

Messi សម្លឹងរកការឈ្នះពាន World Cup លើកទី២ជាប់គ្នា

សម្រាប់ Lionel Messi វិញ កំពុងមានបេសកកម្មដឹកនាំក្រុមជម្រើសជាតិ អាហ្សង់ទីន ដើម្បីការពារតំណែងជើងឯក World Cup បន្ទាប់ពីបានឈ្នះពាននៅ 2022 FIFA World Cup។

ក្រុមការពារជើងឯកពិភពលោក ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូលជាមួយ អាល់ហ្សេរី អូទ្រីស និងហ្ស៊កដានី។

អាហ្សង់ទីននឹងចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯករបស់ខ្លួននៅទីក្រុង Kansas City នាថ្ងៃទី 17 ខែមិថុនា ដោយត្រូវជួបក្រុមអាល់ហ្សេរី។

បើទោះបីជាអាហ្សង់ទីននៅតែត្រូវបានគេចាត់ទុកថាជាបេក្ខភាពមួយសម្រាប់ការឈ្នះពានជាលើកទី២ជាប់គ្នាក៏ដោយ ក៏ក្រុមនេះត្រូវបានក្រុមអ្នកវិភាគភ្នាល់ដាក់ឱ្យស្ថិតនៅលំដាប់ទី 6 ក្នុងចំណោមក្រុមមានភាគរយឈ្នះខ្ពស់បំផុត។ ចំណែកក្រុមដូចជា អេស្ប៉ាញ បារាំង អង់គ្លេស ព័រទុយហ្គាល់ និងគូប្រជែងប្រេស៊ីលត្រូវបានគេវាយតម្លៃខ្ពស់ជាង។

...

មុនការប្រកួតចាប់ផ្តើម អាហ្សង់ទីនក៏បានជួបបញ្ហាមួយផងដែរ ខណៈមូលដ្ឋានហ្វឹកហាត់របស់ក្រុមត្រូវបានរងផលប៉ះពាល់ដោយព្យុះកំបុតត្បូង (Tornado) ដែលបានបោកបក់អស់ជាច្រើនម៉ោង។ ទោះជាយ៉ាងណា ក្រុមរបស់ Messi នៅតែបន្តការត្រៀមខ្លួន ដោយមានគោលដៅធំគឺការរក្សាពានជើងឯកពិភពលោកឱ្យនៅជាប់ក្នុងដៃ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print