មានថៅកែ ស្រី ឈ្មោះ ណារ៉ា នាំជេីងមាន់ ជង្គង់ មាន់ និង ប្រហិត ក្លាសេ មកពី ថៃ រក្សាទុក នៅ ឃ្លាំង ស្ថិត នៅ សង្កាត់ គោក ឃ្លាង ជិត មជ្ឈមណ្ឌល ឱកាសខ្ញុំ ក្នុងខណ្ឌសែនសុខ បំពានលើការហាមឃាត់របស់ថ្នាក់ដឹកនាំ

ចែករំលែក៖

ភ្នំពេញ ៖ តើសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញខាង កបប ហ៊ានបង្ក្រាបសកម្មភាពល្មើសច្បាប់របស់ថៅកែ ស្រី ឈ្មោះ ណារ៉ា នាំជេីងមាន់ ជង្គង់ មាន់ និង ប្រហិត ក្លាសេ មកពី ថៃ រក្សាទុក នៅ ឃ្លាំង ស្ថិត នៅ សង្កាត់ គោក ឃ្លាង ជិត មជ្ឈមណ្ឌល ឱកាសខ្ញុំ ក្នុងខណ្ឌសែនសុខ បំពានលើការហាមឃាត់របស់ថ្នាក់ដឹកនាំ នោះទេ បើមិនបង្ក្រាបស្មើនឹងគប់គិត ពុករលួយ មិនស្តាប់ការហាមប្រាមរបស់ថ្នាក់ដឹកនាំ។

សូមបញ្ជាក់ថា ៖ សម្តេច ហ៊ុន សែន បញ្ជាឱ្យពិនិត្យ«ដកទ្រព្យសម្បត្តិ និង បញ្ជូនទៅព្រំដែន» ចំពោះពលរដ្ឋខ្មែរណា បន្តលួចនាំចូល«ទំនិញថៃ»ខុសច្បាប់ចូលទឹកដីខ្មែរ ! ឥឡូវមានព័ត៌មានហើយ ហេតុអីមិនបង្ក្រាប ? 

លោក ផែង វណ្ណៈ ម្ចាស់គេហទំព័រ (PVN News) បានទម្លាយ និងបញ្ជាក់ពីអត្តសញ្ញាណ ទីតាំងយ៉ាងច្បាស់ពី ឈ្មួញបន្តលួចនាំចូល«ទំនិញថៃ»ខុសច្បាប់ចូលទឹកដីខ្មែរ ! ។

លោកថា ៖ ខ្ញុំ សំណូមពរ ថៅកែ ស្រី ឈ្មោះ ណារ៉ា ដែល នាំជេីងមាន់ ជង្គង់ មាន់ និង ប្រហិត ក្លាសេ  មកពី ថៃ មករក្សាទុក នៅ ឃ្លាំង ស្ថិត នៅ សង្កាត់ គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិត មជ្ឈមណ្ឌល ឱកាសខ្ញុំ ដេីម្បីចែកចាយ ក្នុង ប្រទេស កម្ពុជា មេត្តា បញ្ឈប់ទៅ កុំ បន្តនាំមកលក់ទៀត ។  ចំណែក អ្នកដែលយកទៅ បោះដុំបន្តមានឈ្មោះ ទី1,លីហ័ង  ផ្លូវវត្តភ្នៀត  ទី2 ,មួយលី   ក្រោយរោងចក្រស្រាបៀរកម្ពុជា និង ទី3, គុយ ស្រ៊ុន បឹងសាឡាង មេត្តាឈប់ទៅ ខ្ញុំ សូមអង្វរ បេីនៅ បន្តយករបស់ថៃមកលក់ទៀត ខ្ញុំ នឹង បង្ហាញមុខ អោយមហាជន បានឃេីញ ជាសាធារណៈតែម្ដង ។  ចំណែក អ្នក ទទួល បោះដុំ ១០នាក់ទៀត លោកថាទុក ផ្សាយតាមក្រោយ ។  

លោក ផែង វណ្ណះ ថា ៖ ខាងក្រោមនេះ ជាទី តាំងស្តុក ជេីងមាន់ ជង្គង់មាន់ និង ប្រហិត នាំមកពីថៃ ៖  

https://maps.apple.com/maps?ll=11.61393220666924,104.8518200667977&q=11.61393220666924,104.8518200667977&t=m ។ 

សូមជម្រាបជូនថា ៖ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានចេញមកព្រមានរឹបអូសទ្រព្យសម្បត្តិឈ្មួញទុច្ចរិត ដែលបន្តលួចនាំចូលទំនិញពីថៃដោយខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជា និងយកឈ្មួញទាំងនេះទៅធ្វើលេណដ្ឋានសម្រាប់កងទ័ព។ សម្ដេច ហ៊ុន សែន ព្រមានខ្លាំងៗទៅកាន់ឈ្មួញខិលខូចដូច្នេះ នាព្រឹកថ្ងៃទី៩ ខែមិថុនា ក្នុងពេលសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីកត់សម្គាល់ឃើញថា ថៃបានលើកឡើងថា កម្ពុជាបន្តរត់ពន្ធនាំទំនិញពីថៃចូលមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

សម្ដេច ហ៊ុន សែន ថ្លែងព្រមានចេញពី ដូច្នេះ៖«មើលតាមទល់ដែនកម្ពុជា-ថៃ ទាំងឡាយដាក់ពួកអ្នកនាំទំនិញចូលមកដោយខុសច្បាប់ ដាក់វាមើល រឹបអូសស្អីៗហើយ យកវាទៅរែកដី លេងអ៊ីចឹងមើល! »។

សម្ដេចតេជោ ក៏បានសម្ដែងការហួសចិត្ត នៅពេលមានឈ្មួញទុច្ចរិត លួចនាំចូលជង្គង់មាន់ ជើងមាន់ ដែលពលរដ្ឋមិនបរិភោគមកលក់ឱ្យពលរដ្ឋខ្មែរ។

គួររម្លឹកថា រាជរដ្ឋាភិបាលធ្លាប់បានប្រកាសថា ក្មេងទំនើងចំនួន៧៩០នាក់ ដែលបញ្ជូនទៅកាន់ពន្ធនាគារខេត្តឧត្ដរមានជ័យ បានចូលរួមយ៉ាងសកម្មក្នុងការងារដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យជាតិ។ ការបញ្ជូនក្មេងទំនើងទៅដាំបន្លែ ចិញ្ចឹមសត្វ និងចាក់បេតុង សម្រាប់ធ្វើលេណដ្ឋានជួយការងារកងទ័ព គឺមានគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទាជនជាប់ឃុំ តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិ។តាមការកត់សម្គាល់ វិធានការរបស់រាជរដ្ឋាភិបាលលើក្មេងទំនើងជាប់ឃុំបែបនេះ ទទួលបានការសាទរ និងគាំទ្រលើសលប់ពីពលរដ្ឋកម្ពុជា។ 

សម្ដេច ហ៊ុន សែន បានអះអាងថា បច្ចុប្បន្ន កម្ពុជាអាចផលិតគ្រឿងបរិភោគ ទំនិញ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ គ្មានការខ្វះខាតឡើយ តាំងពីបិទព្រំដែនប្រមាណ១ឆ្នាំមកនេះ ដូច្នេះ មិនចាំបាច់នាំទំនិញពីថៃមកផ្គត់ផ្គង់ទៀតឡើយ។

សូមរម្លឹកថា ដោយឡែកនៅប្រទេសថៃ ! ជិត១០ឆ្នាំ ទើបដឹង? ប៉ាតេ និង ប្រហិតគ្មាន អនាម័យ ៣០តោនក្នុងមួយខែៗ ចែកចាយពេញស្រុកថៃ ។ 

សុវត្ថិភាពចំណីអាហារ នៅតែជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីនៃគណៈកម្មាធិការអាហារ និងឱសថ (FDA) បានបើកប្រតិបត្តិការបង្ក្រាបសង្វាក់ផលិតកម្មចំណីអាហារខុសច្បាប់ដ៏ធំមួយកន្លែង នៅក្នុងស្រុក Lam Luk Ka ខេត្ត Pathum Thani។

សារព័ត៌មាន Khaosod បានចុះផ្សាយ នា ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ការឆ្មក់ឆែកឆេរ បានលាតត្រដាងពីការលួចលាក់ផលិតសាច់ប៉ាតេជ្រូក សាច់ប៉ាតេមាន់ និងប្រហិតគ្រប់ប្រភេទ នៅក្នុងទីតាំងដែលគ្មានអនាម័យ គ្មានស្តង់ដារបច្ចេកទេស និងគ្មានការអនុញ្ញាតស្របច្បាប់ពីខាងក្រសួងសុខាភិបាលថៃឡើយ។

នៅក្នុងសម្បុកផលិតកម្មខុសច្បាប់នោះ មន្ត្រីជំនាញបានរកឃើញទំនិញក្លែងបន្លំ ដែលត្រៀមនឹងចែកចាយទៅលើទីផ្សារសរុបជាង ១០០០០កញ្ចប់ ដែលគ្របដណ្តប់លើស្លាកសញ្ញា និងយីហោខុសៗគ្នារហូតដល់ទៅជាង ២០មុខ។ អ្វីដែលគួរឱ្យបារម្ភគឺ ទំនិញទាំងអស់នោះត្រូវបានរកឃើញថា មានការប្រើប្រាស់លេខបញ្ជិកា FDA ក្លែងក្លាយ ខ្លះប្រើប្រាស់លេខបញ្ជិកា ដែលត្រូវបានលុបចោល និងខ្លះទៀតគ្មានការចុះបញ្ជីទាល់តែសោះ ដើម្បីបន្លំភ្នែកអ្នកប្រើប្រាស់ថាជាទំនិញមានស្តង់ដារ។ វត្ថុតាង ដែលរួមមាន គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមសាច់ដែលគ្មានប្រភពបញ្ជាក់ច្បាស់លាស់ សរុបជាទឹកប្រាក់ជាង ៧លានបាត ត្រូវបានដកហូតជាបណ្តោះអាសន្ន។ តាមការពិនិត្យបន្ថែម បានបង្ហាញថា រោងចក្រនេះធ្លាប់មានអាជ្ញាបណ្ណផលិតចំណីអាហារពិតប្រាកដមែន ប៉ុន្តែវាបានហួសសុពលភាពតាំង ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មកម៉្លេះ ប៉ុន្តែនៅតែបន្តដំណើរការ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុខភាពសាធារណៈ។

ផ្អែកតាមការសាកសួរ ម្ចាស់អាជីវកម្ម បានសារភាពថា រោងចក្រនេះបានដំណើរការលួចលាក់ផលិតអាហារគ្មានស្តង់ដារបែបនេះ អស់រយៈពេលជិត ១០ឆ្នាំមកហើយ។ ក្នុងមួយខែៗ ពួកគេបានកែច្នៃសាច់មិនច្បាស់លាស់ទាំងនោះ ចេញជាផលិតផលប្រហិត និងសាច់ប៉ាតេប្រមាណ ៣០តោន ដើម្បីបន្តចែកចាយទៅកាន់តំណាងចែកចាយនៅទូទាំងប្រទេសថៃ ដោយរកចំណូលបានប្រហែល ៣លានបាតក្នុងមួយខែ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបញ្ជូនគំរូអាហារទាំងនោះទៅពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ សារធាតុរក្សាទុកបានយូរហួសកម្រិត និងមេរោគបង្កជំងឺ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ ។ 

ចំពោះកម្ពុជា ! មានថៅកែ ស្រី ឈ្មោះ ណារ៉ា នាំជេីងមាន់ ជង្គង់ មាន់ និង ប្រហិត ក្លាសេ មកពី ថៃ រក្សាទុក នៅ ឃ្លាំង ស្ថិត នៅ សង្កាត់ គោក ឃ្លាង ជិត មជ្ឈមណ្ឌល ឱកាសខ្ញុំ ក្នុងខណ្ឌសែនសុខ បំពានលើការហាមឃាត់របស់ថ្នាក់ដឹកនាំ តើត្រូវចាត់ការយ៉ាងណា ?

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print