សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅសារព័ត៌មានថៃ ដែលផ្សាយខុសការពិត បង្កើតឱ្យមានការយល់ច្រឡំជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តសៀមរាប-ឧត្តរមានជ័យ  ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កើតឱ្យមានការយល់ច្រឡំជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញចំនួន២គឺ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបន្តថា ការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនមែនជាជម្រើសរបស់ប្រទេសកម្ពុជានោះទេ។ ដូចនេះអ្នកសារព័ត៌មានថៃដែលធ្វើការផ្សាយព័ត៌មានមិនពិត ត្រូវត្រឡប់ទៅបើកមើលវីដេអូថ្លែងកាលពីម្សិលមិញឡើងវិញ ដើម្បីឱ្យបានយល់ច្បាស់លាស់ ចៀសវាងការបកស្រាយខុសពីការពិត ពីព្រោះគោលជំហរដាច់ខាតរបស់កម្ពុជា ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវផ្លូវចរចា និងមធ្យោបាយសន្តិវិធី ក្នុងការដោះស្រាយរាល់បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសប្រទេសថៃតែម្តង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print